ជាតិ សាសនា ព្រះមហាក្សត្រ

ដោយភិក្ខុយន់សុធា/Sothea Yon/พระสุเธีย สุวณฺณเถโร

violence
ខ្ទមស្បូវកំសត់មួយខ្នងដាច់ស្រយាល់ពីផ្ទះផងគ្នានៃភូមិមួយនៅមិនឆ្ងាយពីប្រាសាទអង្គរវត្ដប៉ុន្មានមានក្មេងចំនួន៤ នាក់ និងជីដូនម្នាក់អាយុជាង ៧០ឆ្នាំកំពុងស្វិតស្វាញដៃជើងក្នុងកិច្ចការដំណាំរបស់ខ្លួន។
កូនប្រុសច្បងអាយុ ១៥ ឆ្នាំនាមប្រាកដថាវាសនាជាអ្នកទទួលភារកិច្ចធ្ងន់ស្រាលគ្រប់យ៉ាងក្រោយពីឪពុកម្ដាយចែកឋានទៅ។ដើម្បីជីដូននិងប្អូន ៗ ជាទីស្រលាញ់បានសុខសាន្ដវាសនាមិនរើសអើងនឹងការងារអ្វីទាំងអស់ ដោយគេសំគាល់ថាការងារឲ្យលុយ ៗ ឲ្យនូវបាយនិងអាយុជីវិតរបស់ជីដូននិងប្អូន ៗ របស់គេ។
មុនចូលឆ្នាំថ្មីប្រហែលជាពីរថ្ងៃ មានបុរសមា្នក់នាមមិនប្រាដកបានប្រាប់ឲ្យវាសនាទៅយកកញ្ចប់ឥវ៉ាន់អាថកំបាំងនៅមាត់ផ្លូវជិតឡានមួយ។កំពុងតែដើរឆ្ពោះទៅកាន់កញ្ចប់ឥវ៉ាន់នោះ វាសនាគិតក្នុងចិត្ដចំពោះថ្លៃឈ្លួលថា៖
“ល្ងាចនេះ លោកយាយ និងអាអូន ៗ នឹងបានបាយហូបឆ្ងាញ់ជាមិនខាន”។
នៅពេលដែលវាសនាលីកញ្ចប់ឆ្ងាយពីឡានប្រហែលជា១០០ម៉ែត្រ មានសំលេងបន្លឺឡើងថា៖
ចោរ ! ចាប់ចោរ ! ជួយផង !។
វាសនាមិនចំណាប់អារម្មណ៍សំលេងទាំងនោះទោះបីឃើញ និងលឺក៏ដោយគេគិតថាប្រហែលជាពុំមែនគេ គ្រាន់តែគេងាក់ក្រោយបន្ដិចស្រាប់តែកណ្ដាប់ដៃជើងពាល់ត្រូវខ្លួនប្រាណរបស់គេយ៉ាងដំណំ។គេមានអារម្មណ៍ហាក់ដូចជាឈឺដោយសំលេងស្រែកថា អូយ !!! ម្ដេចមកវាយខ្ញុំ?
“អាចោរ ! ក្មេងសោះ ហ៊ានលួចគេផង”ម្ចាស់កញ្ចប់និងអ្នកជិតខាងបន្លឺសំលេងឡើង មួយអន្លើដោយការវាយដំ ជេរស្ដីបន្ទោស។
វាសនាទើបដឹងខ្លួនថា គេគឺជាចោរពុំមែនអ្នកដទៃឡើយខុសចិត្ដចំពោះបុរសម្នាក់ដែលកុហក់គេ។ស្ថិតក្នុងស្ថានការណ៍បែបនោះទោះបីខំព្យាយាមពន្យល់អ្នកទាំងនោះក៏ឥតប្រយោជន៍ទើបគេទ្រាំទទួលយកនូវកម្មលិខិតនោះទាំងក្ដីឈឺចាប់។មិនត្រឹមតែប៉ុណ្ណោះខ្លួនគេត្រូវចាប់ឡើងបុស្ដិ។
ក្រោយពីអាជ្ញាធរកត់ត្រានូវហេតុការណ៍សំនុំបែបបទ ហើយ វាសនាសុំត្រលប់ទៅកាន់ខ្ទមរបស់គេ តែត្រូវហាមឃាត់ដោយប៉ូលីសព្រោះអាការៈរបស់គេពេលនេះធ្ងន់ធ្ងរណាស់ ជាំពេញខ្លួន មាត់ត្រូវហើមថ្ងាសត្រូវបែកហូរឈាមនិងភ្នែកជាំ។គេត្រូវសំរាកក្នុងប៉ុស្ដិមួយយប់ដើម្បីបឋមព្យាបាល។
ក្នុងខណៈពេលសម្រាក់នោះ គេនឹកដល់បណ្ដាំលោកឪពុកអ្នកម្ដាយថា៖ “បើអត់ពីពុកនិងម៉ែ កូនត្រូវមើលថែលោកយាយនិងប្អូន ៗ ឲ្យបានល្អផង”។រំពេចនោះគេនឹកដល់លោកយាយនិងប្អូន ៗ របស់គេ “ លោកយាយបានអីពិសារហើយនៅ ចុះ អាអូន ៗ ”។ការពិត គេដឹងស្រាប់ហើយថា ក្នុងខ្ទមគ្មានអ្វីទេ។គេរកព្រឹកដើម្បីល្ងាច។ដូច្នេះជីដូននិងប្អូនរបស់គេត្រូវដេកអ់តបាយមួយយប់។

គេគិតថាលុយដែលគេរកបានថ្ងៃមុនដោយកំលាំងញើសឈាម នឹងជួនលោកយាយកាត់សំលៀកបំពាក់ថ្មីឲ្យប្អូន ៗ ទៅលេងវត្ដក្នុងឆ្នាំថ្មីនេះនិងបង្សុកុលឲ្យពុកម៉ែ តែពេលនេះ លុយទាំងនោះត្រូវអស់ពីហោប៉ៅព្រោះត្រូវគេចោទថា លុយទាំងនេះកើតឡើងពីការលួចឆ្មក់ បោកប្រាសគេ។

ព្រឹកឡើង វាសនាដើរសំដៅទៅកាន់ខ្ទមកំសត់ដោយអាការៈយ៉ាងទារុណទុរាបំផុត។លោកយាយរបស់គេអង្គុយមាត់ជណ្ដើរពេញមួយយប់ដើម្បីរង់ចាំគេដោយទឹកមុខស្លេកស្លាំងព្រោះអត់ងងុយនិងអត់បាយផង ចំណែកឯប្អូន ៗ របស់គេទាររករបស់ស៊ី។
វាសនាបានត្រឹមតែបង្ហូរទឹកភ្នែក លាក់នូវភាពឈឺចាប់និងរឿងរាងដែលកកើតឡើងក្នុងខ្លួនមិនឲ្យជីដូននិងប្អូនដឹង។

 

 

 

 

 

 

OLYMPUS DIGITAL CAMERA

Provincial Sangha Administrator of Siem Reap ,most venerable Sumangalasilachara Indrakesaro Pech Sorn have joined the royal ceremony on birthday of His Holiness  great Patriarch Samdech Akkharamaha Sangarajadhipadi , the Kingdom of Cambodia. His age now is 82 years old.

In this an auspicious day , Provincial Sangha Administrator of Siem Reap he highly respected by bowed-head and kindly talked with His Holiness in name friendship by warm ,close, and gratitude and also he kindly great blessed to Samdech by worshiped Barami [merit or soul] to prevent and take care him for long life , for great benefit of Buddhism and Cambodian Buddhist.

Samdech , he very pleased for this blessed and worshiped because of following the ancestor ‘s trace ,especially is merit from Buddha statue which front head 40 m. at Baphun temple.

The both of them are from Siem Reap, So, his holiness is very kind, compassionate, and beautiful smile while seen or have talked with him.

News by Sothea Yon

 

សុភាសិតខ្មែរ

ពន្យល់‍‍‍~អត្ថាធិប្បាយ

ដកស្រងចេញពីសៀវភៅ«រសជាតិភាសាខ្មែរ»

ដោយ ម៉ែន រៀម

១.«អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដី ឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាត់ដី​សង្ដែងឬទ្ធិ។ រន្ទះភ្លៀងផ្ទរខ្ទ័រអស្ចារ្យ ​ជលសាលលាមមេឃងងឹត ពពក​បោកបាំងសែង អាទិត្យ ថយ​ឫទ្ធិចូលរូងគាហាអើយ​»។

២.«បានត្រីស្រស់ កុំចោលត្រីងៀត បានអ្នកកន្ដៀត កុំចោលញាតិបានគង ចូលកុំចោល​រនាតបាន​ជា​អាពាធ កុំចោលថ្នាំ»។

៣.«ស៊ីតិច ជុះច្រើន តែងមិនធាត់ អ្នករៀននៅវត្ដខ្ជិលមិនចេះ ព្រោកប្រាជ្ញតែង​មិនហួស​ចំណេះ អ្នក​ដែល​ចង់ចេះ មិនហួសបុណ្យ»។ 

៤.«ទូកទៅ កំពង់នៅ»។

៥.«លោកប្រែ តោងព្រឹត្តិ ចិត្ដកុំប្រែ»។

៦.«បើចេះ ចេះអោយគេកោត បើឆោត ឆោតអោយគេអាណិត»។

៧.«ចូលព្រៃទាន់ព្រឹក សិក្សាទាន់នៅក្មេង»។

៨.«ពាក្យត្រូវនៅមាត់អ្នកតូចស្ដី មិនស្មើមន្ដ្រីនិយាយលេង ធម៌អាថ៌ទេសនាមិនស្មើភ្លេង កេច្រើនវង្វេង ចូលចិត្តជាង»។

៩.«ប្រាជ្ញឯង តោងក្រែងប្រាជ្ញគេ»។

១០.«ម្ដាយនឹកគេ ដូចចង្វាប្រដេញ កូននឹកម្ដាយវិញ ដូចព្រះប្រែខ្នង»។

១១.«ចង់ឆ្ងាញអោយរកអន្លក់ ចង់ស្រណុកអោយនឿយពីក្មេង»។

១២.សម្ដីសជាតិ មារយាទសពូជ»។

១៣.«ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី បើស្រលាញ់ស្រីត្រូវស្ងួនចិត្ត ចង់បានសួគ៌តោង​កាន់​សុចរិត ចង់សម្បួណ៌មិត្ដ ត្រូវរកទ្រព្យ»។

១៤«ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង គងស្គររគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ ជឿកាន់​អំពិល​​អំពែកសត្វ»។

១៥.«​បើស្គប់កុំអោយបាញ់ ស្រលាញ់កុំអោយខ្ខី»។

 

រងចាំអានត

 

រៀបរៀងដោយយន់ សុធា

◊◊◊ សូមចុចទីនេះដើម្បីទាញយកអត្ថបទទាំងអស់

១.យមកវគ្គ

២.អប្បមាទវគ្គ

៣.ចិត្តវគ្គ

៤.បុប្ផវគ្គ

៥.ពាលវគ្គ

៦.បណ្ឌិតវគ្គ

៧.អរហន្ដវគ្គ

៨.សហស្សវគ្គ

៩.បាបវគ្គ

១០.ទណ្ឌវគ្គ

១១.ជរាវគ្គ

១២.អត្ដវគ្គ

១៣.លោកវគ្គ

១៤.ពុទ្ធវគ្គ

១៥.សុខវគ្គ

១៦.បិយវគ្គ

១៧.កោធវគ្គ

១៨.មលវគ្គ

១៩.ធម្មដ្ឋវគ្គ

២០.មគ្គវគ្គ

២១.បកិណ្ណកវគ្គ

២២.និរយវគ្គ

២៣.នាគវគ្គ

២៤.តណ្ហាវគ្គ

២៥.ភិក្ខុវគ្គ

២៦.ព្រាហ្មណវគ្គ

កំណាព្យ បទពាកប្រាំពីរ

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)( Chheng Uor Yi)

បណ្ណារក្ស

1. សូមជួយទិញនំបញ្ចុកខ្ញុំ…………..ដែលមានគ្រឿងផ្សំខ្មែរគ្រប់មុខ
សម្លប្រហើរច្នៃគ្រប់ស្រុក ……………….បន្លែបន្លុកកៀនរបង។

2. សម្លប្រហើរបុកសាច់ត្រី …………….រសឆ្ងាញ់តិចអីប្រហុកផង
ខ្ទឹមសស្លឹកគ្រៃបុកច្រើនដង ………………ញាតិមិត្តប្អូនបងឆ្ងាញ់ពិសា។

3. មានបន្លែស្រស់ច្រើនមិនខ្វះ ……………….កន្ទំថេតប៉ះត្រួយស្វាយតា
ត្រួយព្រឹងព្រលិតឆ្ងាញ់ចិន្តា ………………….ត្រសក់ចំការព្រលិតស្ពៃ។

4. មានសន្តែកគួជីគ្រប់មុខ……………….មានល្ហុងអ្នកស្រុកឈូសថ្មីៗ

មានកំពីងពួយដុះលើដី…………………….គ្រលីងឈូកខ្ចីត្រយ៉ូងចេកខ្មែរ។

5. មានភ្លៅកង្កែបមានត្រួយរាំង …………..ភ្លៅកង្កែបចាំងបៃតងដែរ
ងាយស្រួលរកបេះលើដីខ្មែរ ………………..ទោះចំការស្រែច្រើនភោគក្តា ។

6. ខ្ញុំរែកដើរលក់ពីព្រលឹម ………………..ក្នុងចិត្តសង្ឃឹមរៀលដុល្លារ
ចំណូលផ្គត់ផ្គង់ដល់គ្រួសារ …………………ថែបុត្រធីតាឲ្យក្សេមក្សាន្ត។

7. នំបញ្ចុកខ្មែរគុណភាពល្អ ………………អ្នកលក់ស្មោះសរក្នុងសន្តាន
មិនប្រើគីមីនាំសុខសាន្ត ……………………ខ្មែរយើងរស់បានមង្គលអើយ។

ភ្នំពេញ ព្រលឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០

ដោយយន់សុធា

ស្ថិតនៅក្នុងបរិបទនៃសង្គម សេដ្ឋកិច្ចនិងនយោបាយ មនុស្សយើងស្ទើរតែយកខ្លួន

មិនចេញពីអន្ទាក់ទាំងនេះ។ ជាពិសេសគឺបច្ចុប្បន្នមនុស្សយើងកាន់តែមានគំនិត

ខ្វែងគ្នា យកឈ្នះយកចាញ់ យកប្រៀបគ្នា។ការពិតទៅមិនគួរណាយើងយល់ឃើញ

បែបដូច្នេះ ព្រោះមនុស្សយើងមានសិទ្ធិស្មើរគ្នាចំពោះច្បាប់ធម្មជាតិគឺកើត ចាស់ ឈឺ

ស្លាប់។

ស្ថិតក្នុងសំពៀធបរិបទនេះ ធ្វើយើងមនុស្សមួយចំនួនរុញរាក្នុងការរស់នៅ មួយ

ចំនួន​​ផ្ដាច់សង្ខារខ្លួនឯងព្រោះតែមិនអាចធន់នឹងសំពៀធនេះបាន។

ទោះបីជាត្រូវសំពៀធគ្រប់សង្កត់ក៏ដោយ ខ្ញុំសូមណែនាំអ្នកអោយឃើញពន្លឺជីវិត

លើមគ្គានៃធម៌ក្នុងព្រះពុទ្ធសាសនាគឺ«មគ្គុទ្ទេសធម៌ មគ្គុទេ្ទសជីវិត»។ដែលមានន័យ

ថាព្រះធម៌ជាផ្លូវនាំយើងទៅកាន់សុភមង្គលជីវិត។​

ដំបូងសូមណែនាំអោយស្គាល់ពីខ្លួនឯង ពិចារណាខ្លួនឯងថាក្នុងមួយថ្ងៃយើងមាន

ព្រឹត្តិកម្មអ្វីខ្លះទាក់ទងនិងចិត្តខ្លួនឯង? មានសេចក្ដីស្រលាញ់ សេចក្ដីស្អប់ សេចក្ដី

ក្រោធ ចង់បាននេះ ចង់បាននោះជាដើម។ ពេលដែលចិត្តយើងមិនអាចស្នងនឹង

សេចក្ដីត្រូវការទាំងនោះ តើចិត្តយើងមានអាការៈយ៉ាងណា? យើងត្រូវស្វែងយល់

ពីព្រឹត្ដិកម្មចិត្តខ្លួនឯង ត្រូវកំណត់ដឹងគ្រប់ពេលវេលា។សុខ ទុក្ខមកពីខ្លួនឯង។

ពេលត្រូវសំពៀធនៃបរិបទសង្គម សេដ្ឋកិច្ចនិងនយោបាយ ពិតជាធ្វើអោយយើង

ត្រូវតានតឹងក្នុងចិត្ដជាមិនខាន។តែយើងត្រូវទំលាក់បរិបទទាំងនេះចោលខ្លះ ត្រូវ

ពិចារណាសមត្ថភាពខ្លួនឯង។ការទទួលលី សែងនូវបរិបទទាំងនាំរមែងនាំមកនូវ

សេចក្ដីទុក្ខ។

ដូច្នេះក្នុងថ្ងៃនេះ សូមធ្វើការយល់ដឹង«ចិត្ត»និង«ព្រឹត្ដិកម្មនៃចិត្ត» បើតានតឹងពេក

សូមដកដង្ហើមចេញ-ចូល ច្រើនដងរហូតទាល់តែចិត្តរបស់យើងបានធូរស្បើយ

រសាយទុក្ខ ។  ព្យាយាមដាក់ចុះនូវសំពៀធនៃជីវិត។

កើតជាមនុស្សហើយ        ចូរកុំកន្តើយ              រកត្រើយនិព្វាន

សទ្ធាជាពូជ                         ដូចព្រះទូន្មាន         ព្រះធម៌ជាស្ពាន

                                                ឆ្លងវដ្តសង្សារ។

បើជាតិរច្ឆាន                        ធ្វើទានម្តេចបាន     ទុក្ខលុះមរណា

ឥតស្គាល់សីលទាន           ពុំមានធម៌អាថ៌        ខ្វះទាំងអាហារ

                                                ខ្លោចផ្សាលុះក្ស័យ។

កើតជាមនុស្សនេះ              ជាបុណ្យពិសេស       ជាលាភធំក្រៃ

កុំភ្លេចសីលទាន                   ស្ពានឆ្លងភពត្រៃ       សុំជាប់និស្ស័យ

                                                 ព្រះពុទ្ធសាសនា។

សទ្ធានៅរាក់                          បើខ្វះវិរិយៈ                   ជំពាក់តណ្ហា

បើខ្វះខន្តី                                បាត់ក្តីមេត្តា                 បើខ្វះបញ្ញា

                                                  ជាប់បំណុលកម្ម។

និពន្ធដោយឧបាសក គុយ សុធន

ផ្សែងប្លាក